បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្បួនរថក្រោះ និងរថយន្តទ័ពរុស្សី គឺនៅប្រមាណ ៤០ម៉ាយពីទីក្រុងគៀវ ខណៈការបាញ់ផ្លោងចូលទីក្រុងនៅតែមាន ទោះបីជាមានការចរចាយ៉ាងណាក៏ដោយ។
ការប្រយុទ្ធរបស់ប្រទេសទាំង ២បានឈានដល់ថ្ងៃទី៦ ហើយ បន្ទាប់ពីមានការចរចារយៈពេលជាង ៥ម៉ោងកាលពីទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ហើយសកម្មភាពបែបនេះត្រូវបានលោប្រធានាធិបតី អ៊ុយក្រែននិយាយថា “ខ្ញុំជឿថា រុស្ស៊ីកំពុងព្យាយាមដាក់សម្ពាធ (លើអ៊ុយក្រែន) ជាមួយនឹងវិធីសាស្ត្រដ៏សាមញ្ញនេះ”៕