ខាង​ប្រុស​ត្រូវ​ជាប់​ខ្នោះ​! ព្រោះ​ខាង​ស្រី​ទៅ​លេង​ដល់​ផ្ទះ ធ្វើឲ្យ​ទប់​អារម្មណ៍​មិន​បាន​ក៏​សម្រេច​ម្តង

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២២ ម៉ោង​២២​និង​០០​នាទី សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​ករណី រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ ១៥​ឆ្នាំ នៅ​ចំណុច​ផ្ទះ​លេខ​០៨២ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​កុមារី​រង​គ្រោះ​ឈ្មោះ ស ស ស ថ្ងៃខែ​ឆ្នាំ​កំណើត ១៨-០៩-២០០៨ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅ​ភូមិ​អូរ អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ ហើយ​ជនសង្ស័យ​ឈ្មោះ ម៉េ​ង សំណាង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់​នៅផ្ទះ​កើតហេតុ​។

គួរ​បញ្ជាក់​ថា​កាលពី​អំឡុង​ឆ្នាំ​២០២០ កុមារី​រង​គ្រោះ និង​ជនសង្ស័យ​បាន​ស្គាល់គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រួច​ក៏ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​។ លុះដល់​ថ្ងៃ​ទី ២៨-០២-២០២២ ម៉ោង​២២​និង​០០​នាទី កុមារី​រង​គ្រោះ​ក៏​ទៅ​លេង​ផ្ទះ ជនសង្ស័យ (​ចំណុច​កើតហេតុ​) ហើយ​ក៏​ដេក​នៅ​ទីនោះ ពេល​នោះ​ជនសង្ស័យ និង​កុមារី​រង​គ្រោះ​ក៏​រួម​ភេទ​ជាមួយ​គ្នា​បាន ម្តង​។ រហូត​ដល់​ថ្ងៃ​ទី ០១-០៣-២០២២ ម៉ោង​១៣​និង​០០​នាទី ម្តាយ​តាម​រក​ឃើញ​កុមារី​រង​គ្រោះ​នៅផ្ទះ​ជនសង្ស័យ​ខាង លើ រួច​កុមារី​រង​គ្រោះ​ក៏​ប្រាប់​ពី​រឿងហេតុ​ខាងលើ បន្ទាប់​មក​ម្តាយ​កុមារី​រង​គ្រោះ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​២ ចាត់ការ​តាម​ច្បាប់​៕