លោក ពូ​ទី​ន បញ្ជា​អោយ​កងទ័ព​បញ្ចប់​ប្រតិបត្តិការ​ដោយ​ជ័យ​ជំនះ​លើ​អ៊ុយ​ក្រែ​ន ត្រឹមតែ​ថ្ងៃ​ទី​២ មីនា​ប៉ុណ្ណោះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា លោក ពូ​ទី​ន បាន​ដាក់​ចេញ​បញ្ជា អោយ​បញ្ចប់​ប្រតិបត្តិការ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ជ័យ​ជំនះ នៅ​ត្រឹម​ថ្ងៃ​ទី​២ ខែមីនា​។

ក្នុង​នោះ​លោក Andrei Fedorov អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី ពូ​ទី​ន បាន​ចេញ​បញ្ជា​ជា​លើក​ដំបូង​ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​ប្រកបដោយ​ជ័យជម្នះ លើ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រឹម​ថ្ងៃ​ទី 2 ខែមីនា​៕

ប្រភព៖ ក្រសួងព័ត៌មាន