បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា EU បានប្រកាសផ្តល់ជំនួសអាវុធ អោយទៅអ៊ុយក្រែន ហើយក្នុងនោះបានប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្សីផងដែរ។
ការប្រកាសនេះត្រូវធ្វើអោយឡើងដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប ដើម្បីឆ្លងតបទៅនឹងសកម្មភាពឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែន៕