បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី ដាក់ការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានភាពតានតឹងជាមួយលោកខាងលិច ជុំវិញការវាយប្រហារអ៊ុយក្រែន។ លោក ពូទីន បាន ស្នើអោយរដ្ឋមន្ត្រី ការពារជាតិ និងមេបញ្ជាការកងទ័ពអោយដាក់កងកម្លាំង រារាំង នុយក្លេអ៊ែរ ទៅក្នុង ប្រព័ន្ធពិសេស សម្រាប់ បម្រើការ ប្រយុទ្ធ។
ក្នុងនោះលោក ពូទីន បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “បណ្តាប្រទេសលោកខាងលិច មិនត្រឹមតែចាត់វិធានការប្រឆាំងនឹងប្រទេសរបស់យើងក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីកំពូលនៃអង្គការណាតូបានចេញសេចក្តីថ្លែងការណ៍យ៉ាងចាស់ដៃ ប្រឆាំងប្រទេសរបស់យើងទៀតផង”៕