រុ​ស្សី​ដាក់​ពង្រាយ​អាវុធ​ប្រភេទ TOS-1 តាម​ព្រំដែន​ឆ្ពោះទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Guardian នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​បានអោយ​ដឹង​ថា​វី​ដេ​អូ​នៃ​ការ​ដាក់​ពង្រាយ​នៅ​អាវុធ​ប្រភេទ TOS-1 នៅ​តាម​ព្រំដែន​ឆ្ពោះទៅ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​លោក Frederik Pleitgen ជា​អ្នក​សារព័ត៌​មានបាន​បញ្ជាក់​ថា​អាវុធ​ប្រភេទ TOS-1 នេះ​អាច​បាញ់​នៅ​គ្រាប់​រ៉ុក្កែត​បាន ដោយ​គ្រាន់តែ​បំពាក់​នៅ​លើ​តួ​រថក្រោះ T-72​។ លោក​បន្ថែម​ទៀត​ថា វី​ដេ​អូ​នេះ​ត្រូវ​បាន​ថត​បាន​នៅ​ភាគ​ខាងត្បូង​ក្រុង Belgorod ដែល​មាន​ចម្ងាយ​ប្រហែល ៤៥ ម៉ា​យ​ពី​ក្រុង Kharkov ប្រទេស​អ៊ុយ​ក្រែ​ន​។

គួរ​បញ្ជាក់​ថា អាវុធ​ប្រ​ភ​ទ​នេះ ត្រូវ​បាន​ប្រើប្រាស់​ដំបូង​ក្នុង​កំឡុង​សង្គ្រាម​សូ​វៀត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​, សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី ។ វា​អាច​បាញ់​ចេញ​នី​ក្បាល​គ្រាប់​ចំនួន ២​ប្រភេទ រួម​មាន​គ្រាប់​ផ្ទុះ និង​ឥន្ធនៈ​ផ្ទុះ​៕