រុ​ស្សី​ព្រមាន​អ៊ុយ​ក្រែ​ន​ជា​ថ្មី​ ថា​នឹង​មិន​ផ្អាក ឫ​បញ្ឈប់​ប្រតិបត្តិការ​យោធា ជា​ថ្នូរ​នឹង​ការ​រៀបចំ​ការ​ចរចា​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា វិមាន​ក្រឹម​ឡាំង​បាន​ធ្វើការ​ព្រមា​ន​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ថា នឹង​មិន​ផ្អាក ឫ​ក៏​បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការ​រៀបចំ​ការ​ចរចា​នោះ​ឡើយ​។

ការ​ព្រមាន​ខ្លាំង​ៗ​នេះ កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ខាង​អ៊ុយ​ក្រែ​ន​ធ្វើការ​ច្រានចោល​នៅ​សំណើរ​រៀបចំ​ការ​ចរចា​នៅ​ក្នុង​ប្រទេស​បេឡា​រុស​។ ក្ន​ង​នោះ​ដែរ ខាង​រុ​ស្សី​បាន​ទុក​ពេល​អោយ​អ៊ុយ​ក្រែ​ន ដល់​ម៉ោង ១២​យប់​នេះ ដើម្បី​បើ​ការ​ចរចា​នៅ​ទឹកដី​បេឡា​រុស​៕