រុ​ស្សី​ទុក​ពេល​អោយ​ត្រឹម​ម៉ោង ១២​យប់ ប្រសិនជា​អ៊ុយ​ក្រែ​ន​ចង់​ចរចា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​បានអោយ​ដឹង​ថា គណៈប្រតិភូ​រុ​ស្សី នឹង​រង​ចាំ​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​រហូត​ដល់​ម៉ោង ១២​យប់​នេះ​ប៉ុណ្ណោះ (​ម៉ោង​នៅ​បេឡា​រុស​)​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​គណប្រតិភូ​រុ​ស្សី​បាន​ទៅ​ប្រទេស​បេឡា​រុស ដើម្បី​ចាប់ផ្តើម​នៅ​ការ​ចរចា​ជា​លើក​ដំបូង​ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​សង្គ្រាម នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ដោយឡែក​ខាង​អ៊ុយ​ក្រែ​ន បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ចរចា​ក្នុង​ទឹកដី​បេឡា​រុស ដោយ​ចោទ​ថា​បេឡា​រុស បាន​ចូល​ដៃ​ជាមួយ​រុ​ស្សី ក្នុង​ការ​ឈាន​ពាន​ប្រទេស​ខ្លួន​។ ក្នុង​នោះ​អ៊ុយ​ក្រែ​ន បាន​បន្ថែម​ទៀត​ថា ខ្លួន​នៅ​តែ​បើកទ្វា​ចំហរ​ចរចា​ជាមួយនឹង​រុ​ស្សី ប៉ុន្តែ​មិនមែន​នៅ​លើ​ទឹកដី​ប្រទេស​បេឡា​រុស​នោះ​ទេ​៕