បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា អ៊ុយក្រែនប្រកាសថាខ្លួនបានចាប់កងទ័ពរុស្សីបានប្រហែល ២០០នាក់ និងបានអនុញ្ញាតឱ្យពួកគេអាចទូរស័ព្ទទៅកាន់ឪពុកម្ដាយ ក៏ដូចជាផ្ដល់ចំណីអាហារ និងទឹកដល់ពួកគេផងដែរ។
ក្នុងនោះឧត្ដមសេនីយ៍ឯកអ៊ុយក្រែនលោក Kremenetsky បានបញ្ជាក់ថា “យើងចាប់បានកងទ័ពរុស្ស៊ីជាង ២០០នាក់ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះ មានអាយុ១៩ឆ្នាំ និងខ្លះទៀតមិនបានទទួលការបំពាក់បំប៉នយោធា ឬទទួលបានការបណ្ដុះបណ្ដាល យោធាត្រឹមត្រូវនោះទេ”៕