អ៊ុយ​ក្រែ​ន​មិន​បាន​បដិសេធ​ចំពោះ​ការ​ចរចា​ជាមួយ​រុ​ស្សី​ទេ ប៉ុន្តែ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​អៅ​យ​ដឹង​ថា អ៊ុយ​ក្រែ​ន​មិន​បាន​បដិសេធ​ក្នុង​ជួប​ចរចា​ជាមួយនឹង​រុ​ស្សី​នោះ​ទេ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​មិន​ទាន់​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ទទួលយក​ឱសានវាទ ឬ​មួយ​លក្ខខណ្ឌ​ដែល​ពិបាក​ទទួលយក ពី​សំណាក់​ទីក្រុង​ម៉ូ​ស្គូ​។

ក្នុង​នោះ​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក មី​កៃ​ឡូ ប៉ូ​ដូ​លី​យ៉ាក់ បាន​បញ្ជាក់​ថា ខាង​អ៊ុយ​ក្រែ​ន​គឺ​បាន​ត្រៀម​រៀបចំ​នូវ​គោល​ជំហរ​ចរចា​របស់​ខ្លួន ប៉ុន្តែ​បាន​ប្រឈម​ជាមួយ​លក្ខខណ្ឌ​ចរចា​មិន​សម​ហេតុផល​ពី​សំណាក់​ភាគី​រុ​ស្ស៉ី​៕