បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានបញ្ជាក់ថាកងទ័ពរុស្ស៊ីនឹងប្រឹងក្រសោបយករដ្ឋធានីកៀវ នៅកំលុងយប់នេះហើយ។
ក្នុងនោះរូបលោកបានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំត្រូវតែនិយាយដោយបើកចំហ។ យប់នេះនឹងពិបាកជាងពេលថ្ងៃ។ ទីក្រុងជាច្រើននៃប្រទេសរបស់យើង កំពុងរងការវាយប្រហារ។ ការយកចិត្តទុកជាពិសេសមានលើកៀវ… យើងមិនអាចបាត់បង់រដ្ឋធានីនោះទេ”។
លោកបានបន្ថែមថា “ញុំសូមផ្តាំទៅកាន់អ្នកការពាររបស់យើង ទាំងប្រុសទាំងស្រីនៅគ្រប់ទិសទី៖ យប់នេះ សត្រូវនឹងប្រើកម្លាំងទាំងអស់ដែលវាមាន ដើម្បីវាយកម្ទេចប្រព័ន្ធការពាររបស់យើង តាមរបៀបដ៏សាហាវ ឃោរឃៅ និងអមនុស្សធម៌។ យប់នេះ, ពួកគេនឹងព្យាយាមសម្រុកចូលកៀវហើយ”៕