បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទិ២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាលោក Jens Stoltenberg ប្រមុខអង្គការ NATO បានបញ្ជាក់ថា NATO បានដាក់ពង្រាយកម្លាំងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្លាំងយោធារបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន។
លោកបានបន្ថែមទៀតថា ក្សសម្ព័ន្ធ NATO បានសម្រេចដំណើរការផែនការការពារខ្លួន ដោយកងកម្លាំង NRF របស់ NATO នឹងត្រូវដាក់ពង្រាយនៅលើដែនគោក លើដែនទឹក និងលើដែនអាកាស ដើម្បីបន្តពង្រឹងគោលជំហរ យោធារបស់ខ្លួន និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានការណ៍ប្រែប្រួលណាមួយផ្សេងទៀត៕