Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នឹង​មិន​ចាក​ចេញពី​ទីក្រុង​កៀវ​នោះ​ទេ បើ​ទោះបី​កងទ័ព​រុ​ស្សី​កំពុង​សំដៅ​មក​ក៏​ដោយ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នឹង​មិន​ចាក​ចេញពី​ទីក្រុង​កៀវ​នោះ​ទេ បើ​ទោះបី​កងទ័ព​រុ​ស្សី​កំពុង​សំដៅ​មក​ក៏​ដោយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ទីក្រុង​កៀវ​ទៀត ទោះ​ដឹង​ថា​កងទ័ព​របស់​រុ​ស្សី បាន​ធ្វើការ​សម្រុក​មក​កាន់​ទីក្រុង​មួយ​នេះ​។ ក្នុង​នោះ​ដែរ កងទ័ព​របស់​អ៊ុយ​ក្រែង ក៏​កំពុងធ្វើការ​ទប់ទល់​យ៉ាង​ខ្លាំង​ខ្លា ផង​ដែរ​។

ដោយ​ក្នុង​នោះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា “​សត្រូវ​បាន​ចាត់​ទុក​ខ្ញុំ គឺជា​គោលដៅ​ទី​មួយ​… ហើយ​គ្រួសារ​របស់ខ្ញុំ គឺជា​គោលដៅ​ទី ២​។ ពួក​គេ​ចង់​កម្ទេច​ប្រព័ន្ធ​នយោបាយ​អ៊ុយ​ក្រែ​ន ដោយ​ការ​កម្ទេច​ប្រមុខរដ្ឋ​។ ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​រដ្ឋធានី​នេះ​។ គ្រួសារ​របស់ខ្ញុំ ក៏​ស្នាក់​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ​”៕

Previous articleត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​! មាន​អ្នក​ស្លាប់ ១៣៧​នាក់ និង​របួស ៣១៦​នាក់ នៅ​អ៊ុយ​ក្រែ​ន
Next articleដូ​ណា​ល់ ត្រាំ​៖ ប្រសិនបើ ខ្ញុំ​នៅ​កាន់​អំណាច ម្ល៉េះ​មិន​មាន​សង្គ្រាម​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ