ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​! មាន​អ្នក​ស្លាប់ ១៣៧​នាក់ និង​របួស ៣១៦​នាក់ នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​មាន​អ្នក​ស្លាប់​សរុប ១៣៧​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ប្រជាជន​ប្រមាណ ១​សែន នាក់​ផ្សេង​ទៀត​បាន​កំពុង​រត់​ភៀសខ្លួន​ចេញពី​តំបន់​ដែល​មានការ​វាយប្រហារ​។ ហើយ​បើ​យោង​តាម​ការ​បញ្ជាក់​របស់រ​ធានា​ធិ​បតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី ថា​មាន​មនុស្ស​ប្រមាណ ៣១៦​នាក់ បាន​រង​របួស​៕