បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានព្រមានយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិលទាំងអស់ កុំហោះហើរពីលើដែនអាកាសក្បែរប្រទេសអ៊ុយក្រែន ហើយត្រូវប្រុងប្រយ័ត្នជាទីបំផុត ជាមួយការធ្វើប្រតិបត្តិការហោះហើរនៅ ចម្ងាយ ១៨៥គីឡូម៉ែត្រ ពីព្រំដែនបេឡារុស-អ៊ុយក្រែន និងព្រំដែនរុស្ស៊ី-អ៊ុយក្រែន៕
ប្រភព៖ ក្រសួងព័ត៌មាន