ថៃប្រកាសអោយធ្វើការ​ត្រួតពិនិត្យ រឹត​បន្តឹង និង​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ព្រមទាំង​ការ​ចល័ត​ពលករ​បរទេស​ឆ្លង​តំបន់ ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩

0

បរទេស​៖ កាល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួងមហាផ្ទៃ​ថៃ បញ្ជា​ឱ្យ​អភិបាលក្រុង​បាងកក និង​អភិបាលខេត្ត​ទូ​ទាំង​ប្រទេស ធ្វើការ​ត្រួតពិនិត្យ រឹត​បន្តឹង និង​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ព្រមទាំង​ការ​ចល័ត​ពលករ​បរទេស​ឆ្លង​តំបន់ ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ ដូច្នេះ ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​របស់​បងប្អូន​ពលករ​អាច​នឹង​ត្រូវ​ហាមឃាត់ ជា​ពិសេស​ការ​ប្តូរ​ថៅកែ​កាន់តែ​មិន​អាច​ធ្វើ​បាន​នោះ​ទេ សូម​បងប្អូន​មានការ​អត់ធ្មត់ គិត​ឱ្យ​វែង​ឆ្ងាយ កុំ​ជឿ​តាម​ការ​អូស​ទាញ​ថា​អាច​រត់ការ​ប្តូរ​ថៅកែ​បាន ប្រយ័ត្ន​ត្រូវ​ខាតបង់​ប្រាក់​កាក់​ហើយ ប្រែ​ក្លាយជា​ពលករ​ខុសច្បាប់​ថែម​ទៀត​៕

ប្រភព៖ ឡៃលី ប៉ោយប៉ែត-Laily Poipet

May be an image of text