ប្រធាន La Liga និយាយ​ថា មាន​តែ​ក្លឹ​ប​មួយ​នេះ​ដែល​អាច​ចុះហត្ថលេខា​លើ Mbappe និង Haaland បាន

0

ប្រធាន La Liga លោក Javier Tebas ជឿជាក់​ថា​ក្លិប​អធិរាជ​សរ Real Madrid នឹង​ក្លាយជា​ក្រុម​តែ​មួយ​គត់ ដែល​អាច​ទទួល​បានការ​ផ្ទេរ​ធំ​បំផុត​លើ​កីឡាករ Erling Haaland និង Kylian Mbappe ។

យើង​ដឹង​ហើយ​ថា ក្លឹ​ប​យក្ស​អេ​ស្បា​ញ​មួយ​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​គូប្រជែង​កំពូល ក្នុង​ការ​នាំ​យក​តារា​ឆ្នើម​របស់ Borussia Dortmund និង Paris Saint-Germain នៅ​រដូវក្តៅ​នេះ​។

ប៉ុន្តែ Tebas ជឿជាក់​ថា​ក្រុម Santiago Bernabeu គឺជា​ក្រុម​តែ​មួយ​គត់ ដែល​មាន​អំណាច​ហិរញ្ញវត្ថុ ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ទាំង​ពីរ ខណៈ​ដែល​គូប្រជែង​របស់​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ស្រាប់​។

លោក Tebas បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «Real Madrid នឹង​ទទួល​បាន Mbappe និង Haaland ខណៈ​ដែល​ក្រុម​ផ្សេង​ទៀត​ដូច​ជា Barcelona និង Juventus កំពុង​ជាប់​គាំង​ផ្នែក​ហិរញ្ញវត្ថុ​»​។

លោក​បន្ត​ថា «​ការ​ដែល Mbappe មក​គឺជា​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់ La Liga ។ វា​នឹង​ក្លាយជា​សេចក្តី​រីករាយ​សម្រាប់ La Liga ។ វា​ជា​រឿង​ល្អ​បំផុត​ដែល​អាច​កើតឡើង​ចំពោះ La Liga» ៕