ចាប់ពី​ខែមីនា ឆ្នាំទៅ​រហូត​ដល់​ពេល​នេះ​! ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាង ៥​លាន​នាក់

0

បរទេស​៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ចុះបញ្ជី​ករណី​ឆ្លង​កូ​វី​ដ​-១៩ ច្រើន​ជាង ៥ លាន​នាក់ ចាប់តាំងពី​ខែមីនា ឆ្នាំ ២០២០​មក​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Xinhua​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បាន​រាយការណ៍​ថា ករណី​ឆ្លង​មេរោគ​នៅ​ទូ​ទាំង​ប្រជុំ​កោះ បាន​កើនឡើង ចំនួន ៦៣,៩៥៦ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​កើនឡើង​ដល់ ៥,០៣០,០០២ នាក់ ជាមួយ នឹង​ចំនួន​អ្នក​ស្លាប់​ថ្មី ២០៦ នាក់ និង​ស្លាប់​សរុប ១៤៥,៨២៨ នាក់​។ ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មួយ​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់ ដោយសារ​កូ​វី​ដ​-១៩ ច្រើន​នោះ ឥឡូវនេះ​កំពុង​ប្រយុទ្ធ​ជាមួយនឹង​រលក​ទី​បី​ដែល​បង្ក​ឡើង​ដោយ​វីរុស Omicron ។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​បំណង​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ពេញលេញ​ដល់​មនុស្ស ២០៨,២ លាន​នាក់​នៅ​ក្នុង​ប្រទេស ហើយ​ពេល​នេះ រដ្ឋាភិបាល​បាន​គ្រប់គ្រង​ជាង ៣៣៥,០៧ លាន​ដូ​ស រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង​លើក​ទី ៣ ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន