ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា មានប្រជាជនថៃ ៨នាក់ ក្នុងចំណោមក្រុមទេសចរណ៏ ២ក្រុម បានរកឃើញវីជ្ជមានកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” បន្ទាប់ពីពួកគេត្រលប់ពីធ្វើធម្មយាត្រាប្រចាំឆ្នាំនៅទីក្រុងពិសិដ្ឋរបស់សាសនាឥស្លាម Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
អាជ្ញាបានបញ្ជាក់កុំអោយប្រជាជនមានការព្រួយបារម្ភ ទៅលើករណីនាំចូលទាំងអស់នេះ ព្រោះថាអ្នកទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។
លោក Preeda Chueaphudee ទីប្រឹក្សា Chularatchamontri ដែលជាអ្នកដឹកនាំសាសនាឥស្លាមរបស់ប្រទេសថៃ បាននិយាយថា មានមនុស្ស ៣០នាក់ បានត្រលប់មកពីកម្មវិធីខាងលើ មកដល់ប្រលានយន្តហោះសុវណ្ណភូមិ កាលពីថ្ងៃទី១៥ ខែធ្នូ។
ពួកគេត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីពេទ្យ Soi Ramkhamhaeng 5 ក្នុងទីក្រុងបាងកក។ ពេទ្យបាបញ្ជាក់ថាក្នុងចំណោមពួកគេ គឺមាន ៧នាក់ បានឆ្លងកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង”។ ក្នុងនោះលោក Preeda បានបន្ថែមថា មានមនុស្ស ៦នាក់ផ្សេងទៀត ដែលអាចមានលទ្ធភាពឆ្លងខ្ពស់ ដោយសារតែពួកគេបាននៅជិតដិតនឹងមនុស្សទាំង ៧នាក់ វិជ្ជមាន៕