គ្រូបង្វឹក​វៀតណាម ចាប់​ទុក​ក្រុម​ថៃ ដូច​ជា​ក្រុម​ផ្សេង​ទៀត​នៅ​អាស៊ាន

0

បរទេស​៖ ក្រោយ​យកឈ្នះ​កម្ពុជា និង​បាន​ឈរ​នៅ​ក្នុង​លំដាប់​ទី​២​ក្នុង​ពូ​ល ក្រុម​ជម្រើសជាតិ​វៀតណាម​និង​ត្រូវ​ធ្វើការ​ប្រកួត​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹង​ប្រទេស​ថៃ​។ ក្នុង​នោះ​ដែល​លោក Park Hang-seo គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម​បាន​បញ្ជាក់​ថា​ចំពោះ​ការ​ប៉ះ​ប្រទេស​ថៃ​ថា៖

“​ថៃ​ជា​ក្រុម​ខ្លាំង​មួយ តែ​ខ្ញុំ​គិត​ថា នៅ​អាស៊ាន លេង​ជាមួយ​ថៃ ឬ​ក្រុម​ផ្សេង​មិន​ខុស​គ្នា​ទេ​។ វៀតណាម​នឹង​ប្រឹង​អោយអស់ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ឥលូវនេះ យើង​ត្រូវការ​និយាយ​អំពី​អាហារូបត្ថម្ភ​។ យើង​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​ត្រូវ​រៀបចំ​។ នោះ​ជា​បញ្ហា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​។ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បាន​ព្យាយាម​ឧបត្ថម្ភ​ដល់​ពួក​យើង តែ​នោះ​មិន​ទាន់​គ្រប់គ្រាន់​ទេ​”៕