ជំងឺ​ថ្មី​មួយ​ប្រភេទ បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​ជិត​១០០​នាក់ នៅ​ប្រទេស​ស៊ូ​ដង់​ខាងត្បូង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Daily Star នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​បានអោយ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រទេសស៊ូ​ដង់ខាងត្បូង បាន​រាយការណ៍​ថា​មនុស្ស ៨៩​នាក់​ស្លាប់​ដោយ​ជំងឺ​មួយ​ប្រភេទ​។ ប្រទេស​នេះ​បាន​ជួប​បញ្ហា​សុខា​ធ្ងន់ធ្ងរ ក្រោយ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ជា​ច្រើន​សារ​។

ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ស៊ូ​ដង់​ខាងត្បូង ក្រោយ​មាន​មនុស្សជាតិ ១០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ម្យ៉ាង​។

ក្នុង​នោះ​អង្ក​ការ​សុខភាព​ពិភពលោក​បាន​ធ្វើការ​បញ្ជូន​ក្រុមការងារ​ទៅ​កាន់​ប្រទេស​នេះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​មូលហេតុ ដែល​ធ្វើ​អោយ​មនុស្ស ៨៩​នាក់​បាន​ស្លាប​។

ក្រុម​ស្រាវជ្រាវ​បាន​ចុះ​ទៅ​កាន់​ទីប្រជុំជន Fangak ភាគ​ខាងជើង​រដ្ឋ Jonglei ដើម្បី​យក​នៅ​វត្ថុ​សំណាក​ពី​អ្នកជំងឺ​។

បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ BBC បានអោយ​ដឹង​ថា​ខាង​មន្ត្រី​សុខភាព​ក្នុង​តំបន់​បញ្ជាក់​ថា សំណាក​ដែល​បាន​យក​មក​ពី​អ្នកជំងឺ គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ចំពោះ​ជំងឺ​អាសន្នរោគ​៕