ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាន ១១ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំនុច ជាប់នឹងផ្សារ ស្ទឹងមានជ័យថ្មី ក្នុងក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយមានធំក្លិនចម្លែកចេញពីផ្ទះមួយកន្លែង ស្របពេលជាមួយនឹងលោកយាយមិនបានចេញពីផ្ទះ ៣ថ្ងៃរួចមកហើយ។
បើយោងតាមប្រភពពីអ្នកជិតខាងបានអោយដឹងថាដោយសង្ស័យមិនឃើញលោកយាយចេញពីផ្ទះ ៣ថ្ងៃ ទើបរាយការណ៍ទៅកាន់លោកប្រធានភូមិ និងសមត្ថកិច្ច។ ពេលមកដល់កន្លែកើតហេតុ ទើបទាក់ទងរកជាងសោរមកជួយកាត់សោរ។ បន្ទាប់ពីបានចូលដល់ក្នុងផ្ទះទើបប្រទះឃើញលោកយាយដេកស្លាប់នៅលើក្រែងក្នុងបន្ទប់។
លោកយាយរងគ្រោះមានឈ្មោះ សេង ហ៊ាង អាយុ៧៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅចំណុចកើតហេតុ។ លោកយាយក៏មានកូនម្នាក់ផងដែរ ប៉ុន្តែក្រោយរៀបការក៏បែកចេញ៕