ថៃ៖ កាលពីម៉ោងប្រមាណ ៩:៤៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍កងទ័ព លបបុរី នៅចំនុចមុខជំរុំ Chiraprawat ខេត្ត Nakhon Sawan។
ក្នុងហេតុការណ៍នេះ បណ្តាលអោយមនុស្ស ២នាក់បានស្លាប់ ដោយក្នុងនោះម្នាក់ជាគ្រូបង្វឹកមានឈ្មោះ Panpong Banchongphaen និងម្នាក់ទៀតជានិស្សិតអាកាសចរណ៍មានឈ្មោះ Chanakorn Piamcharoen។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុដើម្បីស្វែងរកម៉ាស៊ីនថតប្រអប់ខ្មៅ៕