Thierry Henry បាន​និយាយ​អំពី​ស្ថានភាព​កិច្ចសន្យា​របស់ Kylian Mbappe នៅ PSG

0

Thierry Henry បាន​រិះគន់​ចំពោះ Paris Saint-Germain សម្រាប់​ការ​ដោះស្រាយ​ស្ថានភាព​កិច្ចសន្យា​របស់ Kylian Mbappe មិនល្អ​។

Mbappe បាន​ចូលរួម​ជាមួយ PSG ពី​គូប្រជែង Ligue 1 ក្រុម AS Monaco លើ​កិច្ចសន្យាខ្ចី​ជើង​ដំបូង​ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៧​។ កីឡាករ​វ័យក្មេង​រូប​នេះ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ជា​អចិន្ត្រៃយ៍​នៅ​ឆ្នាំ​បន្ទាប់ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​។

កីឡាករ​ជម្រើសជាតិ​បារាំង​គឺជា​កីឡាករ​ល្អ​បំផុត​ម្នាក់​របស់ PSG ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លះ​ចុង​ក្រោយ​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ Kylian Mbappe អាច​នឹង​ធ្វើ​ដំណើរ​ចេញពី​ក្លឹ​ប Paris ឆាប់​ៗ​នេះ​។

Mbappe ស្ថិត​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​ជាមួយ​ក្រុម​របស់​លោក Mauricio Pochettino ។ កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប Real Madrid ហើយ​មនុស្ស​ជា​ច្រើន​ជឿ​ថា​គាត់​ប្រាកដជា​នឹង​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស La Liga នៅ​ឆ្នាំ​ក្រោយ​។

លោក Thierry Henry បាន​រិះគន់ PSG ចំពោះ​ការ​ដោះស្រាយ​ស្ថានភាព​កិច្ចសន្យា​របស់​គាត់​មិនល្អ​។ អតីត​កីឡាករ​សញ្ជាតិ​បារាំង​ជឿ​ថា ក្លឹ​ប​គួរតែ​ចង​គាត់​ឲ្យ​ចុះ​កិច្ចសន្យា​ថ្មី​កាលពី​ពីរ​ឆ្នាំ​មុន​។ Thierry Henry បាន​ប្រាប់ Amazon Prime ថា​៖

«​វា​គួរតែ​ត្រូវ​បាន​ដោះស្រាយ​កាលពី ២ ឆ្នាំ​មុន​។ ខ្ញុំ​គិត​ថា​កាលពី ២ ឆ្នាំ​មុន​ពួក​គេ​គួរតែ​អង្គុយ​ជាមួយ Mbappe ហើយ​ប្រាប់​គាត់​ថា “​នេះ​គឺជា​ក្រុម​របស់​អ្នក យើង​នឹង​បង្កើត​ក្រុម​នេះ​ឲ្យ​ល្អ​សម្រាប់​អ្នក អ្នក​នឹង​ក្លាយជា​កីឡាករ​ដ៏​អស្ចារ្យ​”​។ ប៉ុន្តែ​ឥឡូវនេះ​ជោគវាសនា​របស់​គាត់ គឺ​ខ្លួន​គាត់​ផ្ទាល់​ជា​អ្នក​សម្រេច គាត់​អាច​ចុះហត្ថលេខា​នៅ​កន្លែង​ណា​ដែល​គាត់​ចង់ទៅ​។ ប៉ុន្តែ​រឿង​នេះ​គួរតែ​ត្រូវ​បាន​រៀបចំ​ដោះស្រាយ​ជា​យូរ​មក​ហើយ មិន​គួរ​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ​ទេ​!»៕