ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nation Thailand នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា បុរសជនជាតិថៃម្នាក់ អាយុ ៤១ឆ្នាំ ដែលទើបតែត្រលប់មកពីសាធារណៈកុងហ្គោ ក្រោយកម្មវិធី Test & Go គឺអាចនឹងជាករណីទី៤ នៃកូវីដ បំប្លែខ្លួន “អូមីក្រុង” នៅក្នុងប្រទេសថៃ, នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បត្តិ៍នេះ។
លទ្ធផលតេស្តរបស់បុរសម្នាក់នឹងចេញនៅ ២-៣ថ្ងៃទៀត។ គួរបញ្ជាក់ថាគាត់បានទទួលនៅវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ២ដូសរួចរាល់ហើយ។
មន្ត្រីដដែរបានបញ្ជាក់ថាអ្នកបកប្រែជនជាតិថៃ ២នាក់ ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ “អូមីក្រុង” ផងដែរ បន្ទាប់ពីពួកគេបានចូលរួមប្រជុំនៅប្រទេសនីហ្សេរីយ៉ាង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ៕