មណ្ឌលគិរី ៖ កាលពីថ្ងៃពុធ០៨ កើតខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក.ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាវេលាម៉ោង២០និង៤៦នាទី មានករណីឃាតកម្ម បានកើតឡើងនៅត្រង់ចំណុចផ្ទះចាំចំការម្រេចមួយកន្លែង ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូ ស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះមានឈ្មោះ នី សែន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានស្រុកកំណើតរស់នៅភូមិធ្លក ឃុំស្ពឺខស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្នុងករណីឃាតកម្មខាងលើនេះបង្កឡើងដោយបុរសជាប្តីមានឈ្មោះ ឡាយ ហៀង អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នរស់ក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
តាមចម្លើយសារភាពរបស់ជសង្ស័យ ឈ្មោះ ឡាយ ហៀង បានឆ្លើយសារភាពថា មុនពេលកើតហេតុខ្លួនបានទៅផឹកស្រានៅផ្ទះឈ្មោះ សួន អ្នកជិតខាងគ្នា បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះក៏ឃើញ ប្រពន្ធកំពុងតែដាំបាយក៏បានបបួលផឹកស្រាជាមួយ គ្នាពេលផឹកស្រារួចប្រពន្ធចូលដេកក្នុងមុងមុន ។
ជនសង្ស័យដែលជាប្តីក៏យកកាំបិតចិតបន្លែមកចិតផ្លែត្របែកហូប ហើយក៏បាននិយាយលេងសើចឆ្លងឆ្លើយគ្នាជាមួយប្រពន្ធ បន្ទាប់មកខ្លួនក៏បានយកកាំបិតចិតបន្លែទៅចាក់លលេងក៏ជ្រុលដៃដល់ទីជំរៅក៏បានកកឈាមនៅក្នុងខ្លួនជនរងគ្រោះ បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពប៊ូស្រា ។
តាមកាពិនិត្យរបស់សមត្ថកិច្ចជនសង្ស័ជាប្តីបានចាក់ត្រង់ពោះធ្លាយ ដល់ផ្លោកនោមនិងបណ្តាលកកឈាមក្នុងពោះបណ្តាលអោយស្លាប់បាត់បង់ជីវិតក្រៅពីនោះពុំមានស្លាកស្នាម ឬរងរបួសនៅកន្លែងផ្សេងទៀតឡើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋារនគរបាលជាតិ