បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា អាជ្ញាធរក្រសួងសុខាភិបាលរបស់អូស្ត្រាលី ប្រចាំរដ្ឋ Queensland បានរកឃើញនៅកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” ដែលជាពូជថ្មីមួយទៀត នៅលើអ្នកដំណើរដែលទើបមកពីអាហ្វ្រិកខាងត្បូង។
នេះបើយោងតាមការបញ្ជាក់របស់ Peter Aitken មន្ត្រីសុខាភិបាលបានអោយដឹងថា កូវីដ១៩ អូមីក្រុង ប្រភេទថ្មីនេះ គឺមានការប្រែប្រួលហ្សែន សឹងតែពាក់កណ្តាល ដែលវាមិនអាចធ្វើការពិនិត្យធម្មតារកឃើញនោះទេ។
ក្នុងនោះដែល សម្រាប់កូវីដ១៩ អូមីក្រុង ប្រភេទថ្មីនេះ គឺត្រូវបានគេអោយឈ្មោះថា “Omicron-Like”៕