ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះបាន អោយដឹងថាក្នុងចំណោមមនុស្ស ១៧នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងបុរស វិជ្ជមានកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” គឺមានម្នាក់ បានឆ្លងកូវីដ១៩ផងដែរ។ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់បានថាជាប្រភេទ បំប្លែងខ្លួន ឫយ៉ាងណានោះទេ? ត្រូវរងចាំការធ្វើវិភាគបន្តទៀត។
ក្នុងនោះនៅវេលាម៉ោងប្រមាណ ៩:១០ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកSatit Pitutecha អនុរដ្ឋមន្ត្រីក្រសួងសាធារណការ បានចេញមកបញ្ជាក់ថា ក្នុងចំណោមការធ្វើតេស្ដកូវីដ-១៩ទាំង ១៧នាក់ គឹមាន ១៦ អវិជ្ជមាន និង ១ វិជ្ជមាន។ ហើយអ្នកដែលវិជ្ជមាននោះ គឺជាបុគ្គលិកសណ្ឋាគារ ដែលជាអ្នកផ្តល់អាហារដល់ភ្ញៀវទេសចរអាមេរិកម្នាក់នោះ។ ទន្ទឹមនឹងការនាំយកលទ្ធផលវិជ្ជមាននោះមកពិនិត្យថាតើវាជាការឆ្លងមេរោគ omicron ឬអត់?