កីឡាករ​លំដាប់​ពិភពលោក​ទាំង ៥​នាក់​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ដំបូង​ក្នុង​អាជីព​របស់​ពួក​គេ ដោយ​លោក Ralf Rangnick

0

យុគសម័យ​របស់​លោក Ralf Rangnic កំពុង​ដំណើរការ​នៅ Manchester United ។ អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ​បាន​ដឹកនាំ​ក្រុម​យកឈ្នះ​លើ​គូប្រជែង​ក្នុង​លទ្ធផល ១-០ ក្នុង​ក្របខ័ណ្ឌ Premier League លើ​ក្រុម Crystal Palace ក្នុង​ការ​ប្រកួត​ដំបូង​របស់​គាត់​ក្នុង​នាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ថ្មី​របស់​បិសាច​ក្រហម​។

ថ្វី​ត្បិត​តែ​ការ​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ មាន​សញ្ញា​វិជ្ជមាន​នៃ​ឥទ្ធិពល​យុទ្ធសាស្ត្រ​របស់ Rangnick រួច​ហើយ​។ ក្នុងអំឡុងពេល​អាជីព​ជា​គ្រូបង្វឹក​រយៈពេល ៣០ ឆ្នាំ​របស់​គាត់ Ralf Rangnick មាន​ចំណូលចិត្ត​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​កីឡាករ​ដែល​មាន​ទេព​កោសល្យ និង​អភិវឌ្ឍ​ពួក​គេ​ឲ្យ​ទៅ​ជាតា​រា​ឆ្នើម​។ នោះ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​របស់​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ផលប្រយោជន៍​ដល់​កីឡាករ​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​។

សូម​ក្រឡេក​មក​មើល​កីឡាករ​ឆ្នើម​ទាំង ៥​នាក់​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ដំបូង​ក្នុង​អាជីព​របស់​ពួក​គេ​ដោយ​លោក Ralf Rangnick៖
#៥ Joshua Kimmich
#៤ David Alaba
#៣ Roberto Firmino
#២ Sadio Mane
#១ Erling Braut Haaland