វៀតណាម៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress បានអោយដឹងថា រនាំង ដែក ត្រូវបាន រៀបចំឡើង វិញ នៅ តាម ដងផ្លូវ ជាច្រើន នៅ ទូទាំង ទីក្រុង ហាណូយ ដើម្បី បិទ ខ្ទប់ តំបន់ ដែលមាន ហានិភ័យ ខ្ពស់ នៃ ការឆ្លង ជំងឺ កូ វីដ ១៩ កាលពី ថ្ងៃអាទិត្យ បន្ទាប់ពី ក្រសួងសុខាភិបាល វៀតណាម បានប្រកាស រកឃើញ ក រ ណី ឆ្លង ប្រចាំថ្ងៃ ថ្មី ក្នុង ទីក្រុង ចំនួន ៤៥៥ ករណី ។
អាជ្ញាធរ ទីក្រុង ហាណូយ បានដាក់ ចេញ បទ ប្បញ្ញត្តិ គម្លាត សង្គម យ៉ាង តឹងរ៉ឹង នៅ គ្រប់ សង្កាត់ ក្នុងអំឡុង ខែ កក្កដា និង សីហា ខណៈពេលដែល អាជ្ញាធរ ថ្នាក់ស្រុក និង សង្កាត់ បានរៀបចំ កន្លែង ត្រួតពិនិត្យ និង របាំង ដែក នៅតាម ដងផ្លូវ ធំៗ និង ផ្លូវ តូចៗ ដោយ ក្នុង គោលបំណង ដើម្បី ទប់ស្កាត់ ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ ១៩ ។
ទន្ទឹម នោះ រដ្ឋធានី មួយ នេះ បានរកឃើញ ករណី ឆ្លង ចំនួន ៧៩១ ករណី ដោយ កាលពី ថ្ងៃ សុក្រ រកឃើញ ៤៥៥ ករណី ហើយ កាលពី ថ្ងៃ សៅរ៍ និង ថ្ងៃអាទិត្យ មាន ៤០០ ករណី ផងដែរ។ រហូតមក ដល់ពេលនេះ ប្រជាជន ជាង ៦.៦ លាន នាក់ ក្នុងចំណោម ប្រជាជន ៨ លាន នាក់ នៃ ទីក្រុង នេះ បានទទួល ការចាក់ វ៉ាក់សាំង ការពារ កូ វីដ ១៩ យ៉ាងហោចណាស់ មួយ ដូ ស និង ជាង ៥.៥ លាន នាក់ ក្នុងចំណោម ពួកគេ បាន ចាក់ ២ ដូ ស ។
គួរ បញ្ជាក់ថា ទីក្រុង ហាណូយ បាន កត់ត្រា ការឆ្លង ជំងឺ កូ វីដ ១៩ ច្រើនជាង ១៣.០០០ ករណី ចាប់តាំងពី រលក ឆ្លង ទី ៤ បាន វាយប្រហារ ប្រទេស វៀតណាម កាលពី ថ្ងៃទី ២៧ ខែមេសា មកដល់ បច្ចុប្បន្ន ៕
ប្រភព៖ សហការី