បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថារដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានប្រកាសពីការរកឃើញកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” ករណីដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដែលរកឃើញលើនិស្សិតបរទេសម្នាក់ កំពុងធ្វើចត្តាឡីស័ក ក្រោយរូបគេត្រលប់មកពីប្រទេសអាហ្វ្រីកខាងត្បូង កាលពី២ សប្តាហ៍មុន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បានបញ្ជាក់ថា និស្សិតនេះ ត្រូវបានធ្វើតេស្តម្តងទៀត នឹងទទួលបានលទ្ធផល “វិជ្ជមាន” បន្ទាប់ពីមានការប្រកាសពី WHO ចំពោះវីរុសកូវីដ១៩ បំប្លែងថ្មីនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
ក្នុងនោះមានមនុស្ស ៥នាក់ ដែលមានទំនាក់ទនងជាមួយអ្នកវិជ្ជមានកូវីដម្នាក់នេះ (ជិះឡានជុំគ្នា) ក៏បានដាក់អោយធ្វើចត្តាឡីស័កផងដែរ៕