De Gea ជាប់​ជា​កីឡាករ​ល្អ​ឆ្នើម​ប្រចាំខែ​វិច្ឆិកា របស់​ក្លិប​បិសាច​ក្រហម

0

អ្នកចាំទី David De Gea បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំខែ​របស់​ក្លិប​បិសាច​ក្រហម Manchester United សម្រាប់​ខែវិច្ឆិកា​។ អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​យកឈ្នះ​លើ​កីឡាករ​ពីរ​រូប​ទៀត រួម​មាន​ខ្សែប្រយុទ្ធ Christiano Ronaldo និង Jadon Sacho តាម​រយៈ​ការ​បោះ​ឆ្នោត​។

ពិត​ណាស់ ខ្សែប្រយុទ្ធ​ទាំង​ពីរ​ក៏​ធ្វើ​បាន​ល្អ​ណាស់​ដែរ សម្រាប់​ខែវិច្ឆិកា ដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Sancho រកបាន​ពីរ​គ្រាប់​ដំបូង​របស់​ខ្លួន ក្នុង​ជំនួប​ទល់​នឹង​ក្រុម Chelsea និង Villareal ។

ប៉ុន្ដែ De Gea ស័ក្ដិសម​នឹង​ឈ្នះ​ជាង ដោយសារ​តែ​គេ តែងតែ​បង្ហាញ​ទម្រង់​លេង​ល្អ ចាប់តាំងពី​ដើមរដូវ​កាល​មក​ម្ល៉េះ​។ តួយ៉ាង នៅ​ក្នុង​ខែវិច្ឆិកា De Gea បាន​ធ្វើការ​សង្គ្រោះ​បាល់​ជា​ច្រើន​យ៉ាង​អស្ចារ្យ ពោល​គឺ​ក្នុង​ជំនួប​ចាញ់​ក្រុម Manchester City តែ​ម្ដង​។

គួរ​បញ្ជាក់​ថា វា​មិនមែន​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់ De Gea ដោយ​គិត​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៨៕