បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា អាជ្ញាធរសុខាភិបាលរបស់ចក្រភពអង់គ្លេស បានប្រកាសនៅយប់ថ្ងៃទី២៧នេះ អំពីការរកឃើញមនុស្ស ២នាក់ ដែលបានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicro។
ក្នុងនោះរដ្ឋមន្ត្រីតីសុខាភិបាលអង់គ្លេស លោក Sajid Javid បានបញ្ជាក់ថាករណីទាំង២នេះ ត្រូវបានរកឃើញនៅក្រុង Chelmsford និងនៅទីក្រុង Nottingham ដែលវាជាករណីទាក់ទងគ្នា។ នៅពេលក្រុមគ្រួសាររបស់អ្នកឆ្លងនេះ បានចាប់ផ្តើមធ្វើចត្តាឡីស័កហើយ៕