ប្រទេស​ចំនួន ៤​ហើយ ដែល​រក​ឃើញ​កូ​វី​ដ​១៩ ប្រភេទ​ថ្មី ដែល​មានឈ្មោះ អូ​មី​ក្រុង

0

បរទេស​៖ នៅថ្ងៃ​ទី ២៧ ខែវិ​ច្ឆ​កា ឆ្នាំ២០២១នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ទុក COVID-19 បំប្លែង​ខ្លួន​ថ្មី B.1.1.529 ជា​មេរោគ​ព្រួយបារម្ភ និង​ដាក់​ឈ្មោះ អូ​មី​ក្រុង (Omicron) ។ វា​ជា​ប្រភេទ​មេរោគ​បំ​លែង​ថ្មី ដែល​ឆ្លង​លឿន​ខ្លាំង​ទ្វេ​ដង​ជាង​ទម្រង់ ដែល​តា ទៅ​ទៀត ។ ប្រភព​រក​ឃេ​ី​ញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បន្ទាប់​មក​រក​ឃេ​ី​ញ​នៅ​ប្រទេស​បុត​ស្វា​ណា (Botswana), ណា​មី​បៀ (Namibia), ហ្ស៊ី​ម​បាប​វ៉េ (Zimbabwe), ឡេ​សូ​ថូ (Lesotho) និង​អេ​ស្វា​ទី​នី (Eswatini)​ដែល​ជា​ប្រទេស​ស្ថិត​នៅ​ទ្វីបអាហ្វ្រិក ។ ថ្មី​ៗ​នេះ​ទៀត​រក​ឃេ​ី​ញ​ចំនួន​ពីរ​ករណី​នៅ​ក្រុង​ហុងកុង​ដែល​ធ្វេ​ី​ដំណេ​ី​រ​ត្រលប់​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​កំពុង​រក​ឃេ​ី​ញ​ដែរ​នៅ​ប្រទេស​ដទៃ​ទៀត​ដូច​ជា អ៊ុ​ី​ស្រា​អែ​ល អង់គ្លេស បែ​ល​ហ្សិ​ក ។

រហូត​ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃេ​ី​ញ​មេរោគ​បំ​លែង​ថ្មី​ដែល​ព្រួយបារម្ភ​ចំនួន​៥​ប្រភេទ​គឺ អាល់​ហ្វា បេ​តា ហ្កា​ម៉ា ដែល​តា និង អូ​មី​ក្រុង​៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC