ឃាត់ខ្លួន​ជនជាតិ​វៀត​ណា​ម្នាក់ ក្រោយ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជា​បន្តបន្ទាប់

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ តាម​បណ្តឹង ពី​បទ​ចាប់រំលោភ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ BUI VAN BUT ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​រោង​កម្មករ​សំណង់​បឹង​កក់ ភូមិ ១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាន់​លិខិតឆ្លងដែន​លេខ​C០៣៤០៨០៤(​ឃាត់ខ្លួន​)​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យ​.​ឆ​.​ម ភេទ​ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​អនាម័យ ស្នាក់​នៅ​រោង​កម្មករ​សំណង់​បឹង​កក់ ភូមិ ១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា​ធ្លាប់​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ​ខាងលើ ២​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ចាំ​ថ្ងៃ​។ សមត្ថកិច្ច​បាន​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់​៕