ការប្រណាំងម៉ូតូតាមផ្លូវសាធារណៈ ដែលមានការចូលរួមពីអ្នកប្រណាំង៥ ឬច្រើនជាងនេះ ត្រូវបានចាត់ទុកជារឿងខុសច្បាប់នៅក្នុងប្រទេសថៃ ហើយពេលនេះ ប៉ូលិសចង់ធ្វើវិសោធនកម្មចំពោះច្បាប់ ចង់ឲ្យវាផ្លាស់ប្តូរ ដោយចាត់ទុកជារឿងខុសច្បាប់ទោះមានអ្នកប្រណាំងត្រឹមតែ ២នាក់ក៏ដោយ។
អគ្គស្នងការរងនគរបាលជាតិ លោក Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីព្រាងដើម្បីផ្លាស់ប្តូរច្បាប់ចរាចរណ៍ផ្លូវគោក កំពុងស្ថិតក្នុងការពិចារណាដោយគណៈកម្មាធិការព្រឹទ្ធសភា។ លោកនិយាយថា ប៉ូលិសទូទាំងប្រទេស នឹងត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរ ដូច្នេះពួកគេអាចអនុវត្តច្បាប់បាន។
វិសោធនកម្មដែលស្នើឡើង នេះបានកើតស្របពេលប៉ូលិស បើកការបង្ក្រាបទូទាំងប្រទេសលើការប្រណាំងខុសច្បាប់ ដែលជាលទ្ធផលម៉ូតូជិត ២០,០០០ គ្រឿងត្រូវបា រឹបអូសក្នុ ខែនេះ។
លោក Kittiprapas បន្តថា ជាផ្នែកមួយនៃការទប់ស្កាត់ ប៉ូលិសនឹងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីស្វែងរកការប្រមូលផ្តុំការប្រណាំងតាមដងផ្លូវ។ លោកបន្ថែមថា សាលារៀននានានឹងត្រូវបានស៊ើបអង្កេតលើបញ្ហានេះ ដោយសារតែ ៥០% នៃអ្នកប្រណាំងគឺជាមនុស្សស្ថិតក្នុងវ័យសិក្សា។
ម្យ៉ាងវិញទៀត ប្រជាជនក៏អាចជូនដំណឹងដល់ប៉ូលិសផងដែរអំពីការប្រណាំងខុសច្បាប់ណាមួយ ហើយនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៣,០០០បាត (ប្រហែល ៨៩ដុល្លារអាមេរិក)៕