Laporta បាន​បង្ហើប​ដំណឹង​ល្អ​ដល់​អ្នកគាំទ្រ ក្នុង​ថ្ងៃ​បង្ហាញ​វត្តមាន Dani Alves

0

លោក​ប្រធាន Joan Laporta បាន​បង្ហាញ​វត្តមាន​កីឡាករ​ជើង​ចាស់ Dani Alves ដល់​អ្នកគាំទ្រ Barcelona ជាង ១០,០០០​នាក់ នៅ Camp Nou កាលពី​ថ្ងៃ​ពុធ ដោយ​បាន​ស្រែក​ស្វាគមន៍​ដល់​កីឡាករ​ប្រេ​ស៊ី​ល នៃ​ការ​ត្រលប់​មក​វិញ នៅ​កន្លែង​ដែល​គាត់​បាន​ជួយ​ក្លឹ​ប​ឱ្យ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​។

លោក Laporta បាន​និយាយ​ថា​៖ អរគុណ​ណាស់​សម្រាប់​ការ​ត្រឡប់​មក​វិញ Dani ហើយ​យើង​នឹង​ធ្វើ​វា​ម្តងទៀត​។ វា​ហាក់ដូចជា​ថ្ងៃ​ដំបូង​ដែល​កើតឡើង ចាប់ពី​ពេល​ដែល​អ្នក​បាន​មក​កាន់ Barcelona​។ “​គាត់​គឺជា​កីឡាករ​ដែល​មាន​ពាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ត្រលប់​មក​ជួយ​ក្រុម​ដែល​កំពុង​ត្រូវ​កម្លាំងចិត្ត​”​។ “​វា​បាន​កើតឡើង​ជាមួយ Dani ។ ហើយ​ខ្ញុំ​ចង់​អរគុណ​គាត់​ព្រោះ​គាត់​បានឃើញ​ស្ថានភាព​របស់​ក្លឹ​ប​ហើយ​ចង់​មក​ជួយ​”​។

ជាមួយ​គ្នា​នោះ Laporta បាន​និយាយ​ទៅ​អ្នកគាំទ្រ ជាមួយនឹង​ព័ត៌មាន​ដ៏​គួរ​ឱ្យ​រំភើប​មួយ​ចំនួន ដោយ​បង្ហាញ​ថា​ការ​ត្រលប់​មក​វិញ​របស់ Andres Iniesta ឬ Leo Messi ថា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។ “​ខ្ញុំ​មិន​ច្រានចោល​ទេ​” គាត់​បាន​និយាយ​អំពី Iniesta និង Messi ថា​ពួក​គេ​អាច​នឹង​ត្រលប់​មក​វិញ​៕