ថៃ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរបានធ្វើការចាប់ខ្លួនពលរដ្ឋខ្មែរ ១១នាក់ ដែលធ្វើការលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ តាមច្រកធម្មជាតិ ស្ថិតនៅក្នុងខូងណាំសៃ ភូមិលេខ១ ឃ្ញុំខ្លងណាំសាយ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនជាតិខ្មែរ ដែលឆ្លងដែរខុសច្បាប់នេះ គឺមកពីខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ក្នុងគោលបំណងទៅរកការងារធ្វើនៅក្រុងបាងកក និងខេត្តឈុនបុរី។
ក្រោយចាប់ខ្លួនអាជ្ញាធរថៃនិងបានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីស Khong Nam Sai ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕