ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា នាងខ្ញុំមានជនអនាមិក ខិលខូចក្លែងបន្លំបង្កេីតជាប្រពន្ធ័តេឡេក្រាម ( telegram) ដោយប្រេីប្រាស់ឈ្មោះរបស់នាងខ្ញុំ Hun Sinath។ ដូច្នេះសូមបងប្អូនកូនក្មួយ មេត្តាកុំយល់ច្រឡំ ព្រោះតេឡេក្រាមពិតរបស់ខ្ញុំ មានភ្ជាប់ជាមួយលេខទូរសព្ទ័ របស់នាងខ្ញុំដែលប្រាស់ជាប្រចាំ។
ដូចសេចក្ដីជូនដំណឹងខាងលេី នាងខ្ញុំសូមបដិសេដ្ឋដាច់ខាត និងសូមអោយជនខិលខូចទាំងនោះ បញ្ឈប់ជាបន្ទាន់ នៅទង្វេីបោកប្រាស់ ដោយគ្មានសីលធម៍នេះ ហេីយនាងខ្ញុំសូមមិនទទួលខុសត្រូវ ចំពោះតេឡេក្រាមក្លែងក្លាយ ដេីរបោកបញ្ឆោតប្រជាជន ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕


