ថៃ​រក​ឃើញ​ករណី​ដំបូង​របស់​មេរោគ​កូ​វី​ដ​បំ​លែងខ្លួន​ថ្មី​ប្រភេទ Delta Plus

0

ថៃ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​សុខាភិបាល បង្ហាញ​អំពី​ការ​រក​ឃើញ​នៅ​វីរុស​កូ​វី​ដ​ប្រភេទ​ថ្មី “Delta Plus” ដែល​ជា​មេរោគ​បំ​លែងខ្លួន​ពី​ប្រភេទ Delta​។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​រាយការណ៍​ដោយ​លោក Chawetsan Namwat ប្រធាន​ផ្នែក​គ្រប់គ្រង​គ្រោះថ្នាក់ និង​សុខភាព​របស់​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ជំងឺ​រាតត្បាត​។

លោក​វេជ្ជបណ្ឌិត Chawetsan បាន​និយាយ​ថា​មេរោគ​ប្រភេទ​ថ្មី​នេះ​គេ​ស្គាល់​ថា​ជា AY.4.2 ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បុរស​អាយុ 49 ឆ្នាំ​ម្នាក់​ដែល​ធ្វើការ​នៅ​តំបន់ Bang Sai របស់​អយុធ្យា​កាលពី​ខែ​មុន​។ លោក​បាន​បន្ថែម​ថា បុរស​ខាងលើ​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​គ្រោះថ្នាក់ ឬ​នៅ​ក្រៅប្រទេស​នោះ​ទេ​។

លោក​បាន​និយាយ​ថា អ្នកជំងឺ​បានជា​សះស្បើយ​ពី​វីរុស​នេះ​ទាំងស្រុង ហើយ​មិន​បាន​រក​ឃើញ​ករណី​ថ្មី​នោះ​ទេ​។ លោក​បន្ត​ថា ការ​ធ្វើតេស្ត​ចៃដន្យ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មេរោគ​ត្រូវ​បាន​រក​ឃើញ​ដំបូង​។ វា គឺជា​ករណី រក​ឃើញ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ថៃ​៕

ប្រភព៖ Bangkok Post