ភ្នំពេញ៖ នៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីជំនាញ សាខា ក.ប.បរាជធានីភ្នំពេញ បានចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះដែលមានស្តុកទុកលក់ និងចែកចាយអាល់កុលមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីធានាបាននូវការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
ជាលទ្ធផលបានរកឃើញនូវអាល់កុលប្រភេទមេតាណុលចំនួន ១៥៧ប៊ីដុង ស្មើនឹង ៤,៧១០លីត្រ ត្រូវបានដកហូត និងបិទសៀលរក្សាទុកនៅទីតាំងផ្ទះខាងលើ ជាបណ្តោញអាសន្ន និងចាត់ការទៅតាមនីធីវិធីច្បាប់ផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF