ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃពុធ ដោយសារជំងឺស្ទះពោះវៀន ហើយគាត់ប្រហែលជាត្រូវការវះកាត់ជាបន្ទាន់ ។
ប្រភពពី លេខាធិការដ្ឋានពិសេស សម្រាប់ការទំនាក់ទំនងសង្គមរបស់ប្រទេសប្រេស៊ីល បាននិយាយថា លោក Bolsonaro បានត្អើកអស់រយៈពេលជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីមានអាការៈឈឺពោះនៅពេលយប់ ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធានៅទីក្រុង Brasilia ។
លោកវេជ្ជបណ្ឌិត Antonio Luiz Macedo បានធ្វើរោគវិនិច្ឆ័យថា លោក Bolsonaro មានជំងឺស្ទះពោះវៀន ហើយបានផ្ទេរគាត់ទៅមន្ទីរនៅទីក្រុង Sao Paulo ហើយគាត់នឹងត្រូវធ្វើការពិនិត្យបន្ថែម ដើម្បីកំណត់ថាតើគាត់ត្រូវការការវះកាត់ ឬអត់ ។
គួររំលឹកថា លោក Bolsonaro ធ្លាប់ត្រូវបានគេលបចាក់ចំពោះ កាលពីឆ្នាំ ២០១៨ ខណៈពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីក្លាយជាប្រធានាធិបតី ខណៈហេតុការណ៍នោះ បានប៉ះពាល់ដល់ថ្លើម សួត និងពោះវៀនរបស់គាត់ ៕