គ្រាន់តែស្ដីបន្ទោសរឿងផឹកស្រាសោះ កូនប្រុសញៀនថ្នាំ ទាញពូថៅដេញកាប់ឳពុក (Video)

0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលើកដែក ធ្វើការឃាត់ខ្លួន កាលថ្ងៃ‌ទី១៤ ខែកក្កដា ឆ្នាំ២០២១នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ពាក់ព័ន្ធករណីហិង្សាដោយចេតនា (គំរាមសម្លាប់) ។

យោងតាម អធិការដ្ឋាននគរបាល ស្រុកលើកដែក បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះសារួន វាសនា ហៅតយ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំ កើតហេតុ ខាងលើ ។ ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម និងពិនិត្យយកសំណាក តេស្តរហ័ស កូវីត-១៩ លទ្ធផលគឺអវិជ្ជមាន ។

ចំណែកជនរងគ្រោះជា ឪពុកមានឈ្មោះ អៀង សារួន ភេទប្រុស អាយុ ៦១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិ ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថិកិច្ច បានដកហូតវត្ថុតាង ពូថៅដងឈើផ្លែដែក ប្រវែង ០,៦២ ម៉ែត្រ ចំនួន ០១ ។

ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ជនសង្ស័យ ឈ្មោះ សារួនវាសនា បានសុំលុយឪពុកម្តាយទិញបារី តែឪពុកម្តាយមិនអោយ ព្រោះអត់លុយ ក្រោយមក បានអោយលុយ ចំនួន១០០០រៀល ទៅជនសង្ស័យ រួចជនសង្ស័យ ក៍បានដេីរចេញទៅបាត់ទៅ ។ បន្តិចក្រោយមក ជនសង្ស័យ ក៍បានត្រឡប់មកវិញ ដោយមានកាន់ស្រា១កំប៉ុង មកវិញ ពេលឃើញដូចនោះ ឪពុកម្តាយក៏ស្តី អោយរួចជនសង្ស័យ ក៏ខឹងបានទាញពូថៅ យារដេញកាប់ ឪពុក ពេលនោះឪពុកក៏បានរត់គេចខ្លួន រួចម្តាយក៏តេទូរស័ព្ទ មកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ភ្លាមនោះកម្លាំង ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ក៏បានចុះទៅដល់ចំនុចកើតហេតុខាងលើ ពេលចូលទៅជនសង្ស័យ ឃើញក៏រត់គេចទៅក្រោយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានរួចក៏នាំខ្លួនជនសង្ស័យ និងបញ្ជូនមកផ្នែកជំនាញ នគរបាលយុត្តិធម៌ស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅ ដេញកាប់ឪពុក របស់ខ្លួនពិតប្រាកដមែន។ ក្រោយសាកសួរ កម្លាំងកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕