Home បច្ចេកវិទ្យា Google នឹងកែទម្រង់របៀបគ្រប់គ្រង ផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់ពីរងការផាកពិន័យប្រមាណ ២៦៨លានដុល្លារ

Google នឹងកែទម្រង់របៀបគ្រប់គ្រង ផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់ពីរងការផាកពិន័យប្រមាណ ២៦៨លានដុល្លារ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Google បានព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំង បន្ទាប់ពីត្រូវបានរងការចោទប្រកាន់ថា បានប្រើសក្ដានុពលរបស់ខ្លួន ដើម្បីគាបសង្កត់ក្រុមហ៊ុនតូចៗ ទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម។

ការឯកភាពនេះគឺ ដើម្បីបញ្ចប់នូវការស៊ើបអង្កេត ហើយក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ២៦៨លានដុល្លារសហរដ្ឋអាមេរិក និងបានសន្យាថា នឹងធ្វើកំណែទម្រង់របៀបគ្រប់គ្រង ផ្សព្វផ្សាយពាណិជ្ជកម្ម ចាប់ផ្ដើមពីត្រីមាសទីមួយឆ្នាំ២០២២ ដោយមានការឃ្លាំមើល ពីក្រុមអ្នកគ្រប់គ្រងដាច់ ដោយឡែកមួយផ្សេងទៀត។ នេះគឺជាលើកទីមួយ ហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនេះបានទទួលស្គាល់ ទាក់ទងទៅនឹងភាពលំអៀង នៅក្នុងរូបមន្តបច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។

ទោះបីជាកិច្ចព្រមព្រៀងនេះ គឺសម្រាប់តែប្រទេសបារាំងតែមួយ ហើយការផាកពិន័យគឺវា មានចំនួនទឹកលុយតិចតួចសម្រាប់ក្រុមហ៊ុន Google នោះក្ដី ក៏ប៉ុន្តែអ្នកវិភាគគិតថានេះគឺគ្រាន់តែជាជំហានដំបូង ហើយពួកគេសង្ឃឹមថា ប្រទេសជាច្រើនទៀតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងបើកការស៊ើបអង្កេត ទាក់ទងទៅនឹងករណីនេះផងដែរ ៕

Previous articleនាំប្រពន្ធទៅពិនិត្យ សុខភាពត្រៀមសម្រាលកូន បែរជារកឃើញវិជ្ជមាន កូវីដ១៩ ទាំង២នាក់
Next articleបិទខ្ទប់ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោយរកឃើញស្ត្រីម្នាក់ឆ្លងកូវីដ១៩