ឥណ្ឌូនេស៊ីដាក់ពង្រាយនាវាចម្បាំង ក្នុងការស្វែងរក នាវាមុជទឹកដែលបាត់ខ្លួន

0

ប្រទេសឥណ្ឌូណេស៊ីបានដាក់ពង្រាយនាវាចម្បាំងចំនួន ៦គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយនឹងកងកម្លាំងចំនួន ៤០០នាក់ ក្នុងការរុករកនាវាមុជទឹកមួយគ្រឿង ដែលបានបាត់ខ្លួនជាមួយមនុស្ស ៥៣ នាក់នៅក្នុងនាវា។

នៅក្នុងប្រតិបត្តិការនេះ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីក៏បានបញ្ជូននាវាជួយសង្គ្រោះផងដែរ ខណៈដែលប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង និងអាល្លឺម៉ង់ ក៏បានផ្តល់ជំនួយរុករកនេះផងដែរ។

នាវាមុជទឹក KRI Nanggala-402 ផលិតនៅអាឡឺម៉ង់ ត្រូវបានបាត់ខ្លួននៅក្នុងដែនទឹកប្រហែល ៦០ ម៉ាយល៍ (១០០ គីឡូម៉ែត្រ) ក្នុងលំហាត់សមយុទ្ធមួយ នៅភាគខាងជើងកោះបាលី កាលពីថ្ងៃពុធ។

ទន្ទឹមនឹងនោះ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាននិយាយថា មានការគំពប់ប្រេងមួយ ត្រូវបានគេរកឃើញ នៅជិតកន្លែងដែលនាវាមុជទឹកបាត់ខ្លួន ហើយវាអាចចង្អុលបង្ហាញពីការខូចខាតធុងប្រេង ឬក៏អាចជាសញ្ញាពីនាវិកផងដែរ។

គួរបញ្ជាក់ផងដែរថា នាវាមុជទឹក KRI Nanggala-402 វាត្រូវបានផលិតឡើងនៅចុងទសវត្សឆ្នាំ ១៩៧០ ហើយបានទទួលការកែលម្អរយៈពេល ២ ឆ្នាំនៅកូរ៉េខាងត្បូង ដែលបានបញ្ចប់នៅឆ្នាំ ២០១២៕

Telegram Channel : JOIN US