សង្ស័យប្រើថ្នាំញៀនលើសកម្រិត បុរសជនជាតិចិនម្នាក់ លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារកម្ពស់ជាច្រើនជាន់

0

ភ្នំពេញ៖ សង្ស័យប្រើថ្នាំញៀនលើសកម្រិត បុរសជនជាតិចិនម្នាក់ លោតសម្លាប់ខ្លួនពីលើអគារសណ្ឋាគារ កម្ពស់ជាច្រើនជាន់ ស្លាប់ភ្លាមៗតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅសណ្ឋាគារប្លូបេ ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

សាកសពជងរងគ្រោះមានឈ្មោះ ZHANG QING ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅជាន់ទី១៩ បន្ទប់លេខ C-1938 កាន់លិខិតឆ្លងដែន លេខEE 2994290 ។ តាមការពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ច បានសន្និដ្ឋានជាជំហានដំបូងថា​ជនរងគ្រោះបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត។

បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ របស់មន្ត្រីជំនាញស្នងការ នគរបាលខេត្តព្រះសីហនុ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលោតពីលើអគារ ពិតប្រាកដមែន។ បច្ចុប្បន្នសាកសព ត្រូវបានដឹកយក​ទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកទទួលយក ៕​

Telegram Channel : JOIN US