ស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថា មានបញ្ហាផ្លូវចិត្តកាលពីថ្ងៃព្រហស្បតិ៍ បានគំរាមបោះកូនរបស់នាងចេញពីយ៉រជាន់ទី ៣ នៃអាផាតមិនដែលនាងរស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ មុនពេលក្រុមអ្នកជួយសង្គ្រោះស្វះស្វែង ដើម្បីជួយសង្គ្រោះក្មេងនោះ។ ហេតុការណ៍នេះបានកើតឡើងនៅ Soi Ratchada Tha Phra។ មន្រ្តីប៉ូលីសមកពី Bukkalo និងបុគ្គលិកជួយសង្គ្រោះបានចូលរួមដើម្បីដោះស្រាយស្ថានការណ៍នេះ។
ស្ត្រីម្នាក់បានឈរនៅជាន់ទី ៣ នៃអាផាតមិនបួនជាន់ ត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ភ័យស្លន់ស្លោ ដោយបានយកក្មេងអាយុ ១ ឆ្នាំបីនៅលើដៃរបស់នាង ហើយលើកបម្រុងនឹងបោះមកក្រោម។ មន្រ្តីជួយសង្គ្រោះព្យាយាមចរចាជាមួយនាង ប៉ុន្តែនាងមិនព្រមស្តាប់ ទីបំផុតពួកគេបានលួចឡើងទៅជាន់ខាងលើ យជួយសង្គ្រោះក្មេង ខណៈដែលម្តាយ ត្រូវបានគេចាក់សោទុកនៅក្នុងបន្ទប់។
ក្រោយមកនាងត្រូវបានគេនាំទៅវិទ្យាស្ថានចិត្តវិទ្យា Somdet Chaopraya ដើម្បីធ្វើការពិនិត្យសុខភាពផ្លូវចិត្ត។ អ្នកជិតខាងម្នាក់បានប្រាប់អ្នកយកព័ត៌មានថា នាងបានលឺសំលេងរញ៉េរញ៉ៃចេញពីបន្ទប់របស់ស្ត្រីរូបនោះកាលពី ២ថ្ងៃមុន។ បុរសជាប្តីបាននិយាយថា ប្រពន្ធរបស់គាត់មិនបានធ្វើការទេចាប់តាំងពីនាងមានកូន។ លោកបានបន្ថែមថា មានការឈ្លោះប្រកែកគ្នាម្តងម្កាលរវាងអ្នកទាំងពីរ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេហើយស្ត្រីនោះក៏មិនមានជំងឺដែរ៕
ប្រភព៖ The Nation Thailand