ចាប់ខ្លួន​បុរសម្នាក់​ពីបទបង្ខំក្មេងស្រីអាយុ ៦ ឆ្នាំឱ្យរួមភេទតាមមាត់

0

បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទបង្ខំក្មេងស្រីអាយុ ៦ឆ្នាំឲ្យរួមភេទតាមមាត់។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ដោយផ្អែកលើវីដេអូកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាងក្មេងស្រីរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងសហគមន៍មួយក្នុងសង្កាត់ Rat Burana ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ៨ ខែវិច្ឆិកា ខណៈពេលដែលជនចម្លែកមុខម្នាក់ពាក់អាវពណ៌ផ្កាឈូក ឈរសម្លឹងមើលក្មេងស្រីរងគ្រោះ ពេលរូបគេកំពុងសម្រេចកាមដោយខ្លួនឯង។

ក្រោយមកពេលក្មេងស្រីរងគ្រោះដើរមកជិត ជនសង្ស័យក៏ចាប់បង្ខំនាងឲ្យរួមភេទតាមមាត់ ប៉ុន្តែនាងភ័យខ្លាច ក៏រត់គេចខ្លួនបាត់ទៅ។ នៅថ្ងៃព្រហស្បតិ៍អ្នកជិតខាងម្នាក់បានឆែកមើលរូបភាពក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពផ្ទះរបស់គាត់ ហើយបានឃើញសកម្មភាពរបស់បុរសម្នាក់កំពុងធ្វើសកម្មភាពអាសអាភាសន៍ ហើយវីដេអូនោះ ក៏ត្រូវបានបង្ហោះ​លើអ៊ីនធឺណិត។

ប៉ូលីសកំពុងតែសួរចម្លើយជនសង្ស័យ ដើម្បីពិចារណាលើការចោទប្រកាន់ ហើយនឹងធ្វើសន្និសិទកាសែតស្តីពីបញ្ហានេះ៕

ប្រភព៖ Nation Thailand