ភ្នំពេញ៖ ក្រោយមានការចាប់ខ្លួនអ្នកស្រី ទ្រី សុផានិត បងស្រីបង្កេីតថៅកែហាងពេជ្រ ទ្រី ដាណា រួចមក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរំលឹកដល់អ្នកលេង Facebook ទាំងឡាយ កុំឲ្យធ្វើអ្វីៗតាមអារម្មណ៍ ឬជះកំហឹងខ្លួនលើ Facebook ពេក ព្រោះវាអាចធ្វើឲ្យយើង គ្រោះថ្នាក់ដោយរឿង នឹកស្មានមិនដល់។
លោក ពេជ្រ ស្រស់ បានសរសេរលេីហ្វេសនៅថ្ងៃទី១៣ វិច្ឆិកានេះថា “អង្គច្បាប់ គឺថា មានមនុស្សមិនតិចទេ ដែលអ្នកលេង Facebook បំភ្លេចច្បាប់ចោល ហើយក៏មិនឲ្យតម្លៃ ប៉ុន្តែដល់ពេលគេអនុវត្តច្បាប់ ទើបស្រែកឆោឡោ ប៉ុន្តែអ្វីៗ ត្រូវបានច្បាប់កំណត់ កំហុសរួចទៅហើយ។ សម្តីពេលយើង មិននិយាយ គឺយើងអ្នកគ្រប់គ្រងសម្តី ប៉ុន្តែពេលយើងនិយាយ ចេញមកហើយ គឺសម្តីនោះគ្រប់គ្រងយើងវិញហើយ។ អ្វីដែលខ្ញុំលើកឡើងនេះ គ្រាន់តែរំលឹកដល់អ្នកលេង Facebook ទាំងឡាយកុំធ្វើអ្វីៗតាមអារម្មណ៍ ឬជះកំហឹងខ្លួនលើFacebook
ពេក ព្រោះវាអាចធ្វើឲ្យយើង គ្រោះថ្នាក់ដោយរឿង នឹកស្មានមិនដល់។ រួមគ្នាធ្វើអំពើកុសលដើម្បីសុខ??” ៕

