ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅរាត្រីថ្ងៃអាទិត្យ ដែលបុរសជាប្តីអាយុ ៣៣ឆ្នាំម្នាក់ បានដុតផ្ទះ ព្រោះខឹងប្រពន្ធ សុំរួមដំណេកមិនបាន។ អគ្គីភ័យនេះ បានកើតឡើងក្នុងខេត្ត Buriram ប្រទេសថៃ ដែលបង្ករឡើងដោយបុរសជាប្តីមានឈ្មោះ Narongchan Paksarom ហើយត្រូវបានចាប់ខ្លួនដោយប៉ូលីសក្នុងស្រុក Satuek ព្រមទាំងបានធ្វើតេស្តទឹកនោម រកឃើញសារធាតុញៀនផងដែរ។
ជនបង្ករបានធ្វើដំណើរដោយម៉ូតូ នៅវេលាម៉ោង១០:៣០យប់ថ្ងៃអាទិត្យ ពីលំនៅដ្ឋានរបស់ខ្លួន នៅក្នុងស្រុក Satuek សំដៅទៅផ្ទះរបស់ប្រពន្ធដែលមានចម្ងាយ ២០គីឡូម៉ែត្រ។ Ratchaneekorn Yeeram ដែលជាប្រពន្ធ បានប្រាប់ប៉ូលីសថា បុរសជាប្តីបានមកផ្ទះរបស់នាង ដោយមានស្លៀកតែកន្សែងពោះគោប៉ុណ្ណោះ ហើយរូបនាងបានបដិសេធ មិនព្រមរួមដំណេកជាមួយគាត់ ព្រមទាំងបានចាកចេញពីផ្ទះជាមួយកូន២នាក់ ដែលមានអាយុ ៤ឆ្នាំ និង ៩ឆ្នាំ ព្រោះមានការភ័យខ្លាច។
ប្រភពពីអ្នកជិតខាងបានប្រាប់ប៉ូលីសថា គាត់មានកំហឹងយ៉ាងខ្លាំង ហើយបុរសជាប្តីនោះ បានដុតផ្ទះ និងបានយកកាំបិត គំរាមអ្នកជិតខាងទៀតផង។ ជនសង្ស័យជាប្តី បានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើរនេះប្រាកដមែន ដោយមូលហេតុថា ប្រពន្ធរបស់គាត់បដិសេធ មិនព្រមរួមដំណេកជាមួយគាត់៕